(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព គឺជាការគិតគូរ ដែលរាជរដ្ឋាភិបាលនឹងជួយទៅដល់កម្មករនិយោជិត ឱ្យធ្វើដំណើរប្រកបដោយផាសុកភាព និងស្របតាមបទដ្ឋានបច្ចេកទេស ហើយអ្នកប្រកបរបរដឹកជញ្ជូន ក៏នឹងមិនប៉ះពាល់ដល់ចំណូលរបស់ខ្លួនផងដែរ។ការបញ្ជាក់យ៉ាងដូចនេះ គឺក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញបើកសិក្ខាសាលានៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ស្តីពី “ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេសនិងផាសុកភាព” រៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ដោយមានភាគីពាក់ព័ន្ធចូលរួមប្រមាណ ៥០០នាក់។ក្រៅពីការបញ្ជាក់លើសារៈសំខាន់នៃការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរសម្រាប់កម្មករនិយោជិត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអង្គសិក្ខាសាលាប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានទាំងកម្មករនិយោជិត និយោជក អ្នកប្រកបរបរដឹកជញ្ជូន …
Author
imsenghout7
-
-
-
News
ឯកឧត្តម ហេង សួរ ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមបង្ការកុំឱ្យមានការកេងប្រវ័ញ្ចលើកុមារ
by imsenghout7by imsenghout7(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណ:កម្មាធិការជាតិប្រឆាំងពលកម្មកុមារ ព្រឹកថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនាខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានសមាសភាពអញ្ជើញចូលរួម ពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ តំណាងអង្គការសហជីព តំណាងអង្គការនិយោជក អាណាព្យាបាល និងកុមារាកុមារី។នៅក្នុងឱកាសនោះ ឯកឧត្តម បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ …